(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Yonn Ho Doh អគ្គលេខាធិការរងសមាគមអភិបាលខេត្ត នៃសាធារណរដ្ឋកូរ៉េ និងស្ថាប័នទេសចរណ៍ទីក្រុង Incheon ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយគំាទ្រជាប្រចាំលើគ្រប់វិស័យរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េដល់ប្រទេសកម្ពុជារហូតមក និងស្នើសុំបន្តជួយគាំទ្របន្ថែមទៀត ជាពិសេសលើវិស័យទេសចរណ៍។ប្រតិភូរបស់សមាគមអភិបាលខេត្ត នៃសាធារណរដ្ឋកូរ៉េ និងស្ថាប័នទេសចរណ៍ទីក្រុង Incheon បានបញ្ជាក់ជូនលោករដ្ឋមន្រ្តី ថាភាគីកូរ៉េ រីករាយ និងបានត្រៀមខ្លួនសហការជាមួយក្រសួងទេសចរណ៍ នៅពេលមានសំណូមពរសហប្រតិបត្តិការណាមួយ៕