អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់អំពីជំហររបស់កម្ពុជា ក្នុងស្ថានភាពបិទច្រកពាណិជ្ជកម្មពីសំណាក់ប្រទេសថៃ (Video inside)

Wait 5 sec.

(ភ្នំពេញ)៖ ប្រទេសកម្ពុជាបានប្រកាសថា សាធារណជនគួរមានភាពចាស់ទុំ និងមានភាពស្ងៀមស្ងាត់ ដោយរង់ចាំ និងទុកកិច្ចការនេះឱ្យរដ្ឋាភិបាលជាអ្នកដោះស្រាយលើពីបញ្ហាព្រំដែន ដែលនាំឱ្យមានការបិទច្រកពាណិជ្ជកម្ម ។ ក្នុងស្ថានភាពនៃការបិទច្រកព្រំដែននេះនឹងប៉ះពាល់ដល់លំហូរទំនិញទាំងសងខាងមានការធ្លាក់ចុះ ។ ពលរដ្ឋកម្ពុជាវិញកុំមានការរើសអើង ឬពហិការក្នុងទ្រង់ទ្រាយណាមួយដែលធ្វើឱ្យបាត់បង់ទំនាក់ទំនងពាណិជ្ចកម្មរវាងកម្ពុជា និងថៃដែលធ្លាប់មានកន្លងមក។បច្ចុប្បន្នថៃជាអ្នកលក់ទំនិញឱ្យកម្ពុជាច្រើនជាងកម្ពុជានាំចេញទៅវិញ មានន័យថា ការបិទច្រកពាណិជ្ចកម្មទំនងជាថៃជាអ្នកខាតច្រើនជាង។លោក អាន ស៊ីថាវ អ្នក ស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ចពន្យល់រឿងនេះដូចតទៅ៖