(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបានលើកឡើងថា សម្រាប់អ្នកដែលចង់រកស៊ីទិញលក់ដីធ្លីឱ្យទទួលបានផលចំណេញ ជាពិសេសនៅតំបន់ដែលកំពុងអភិវឌ្ឍន៍ថ្មីៗ គឺត្រូវដើររកទិញពីដីពីប្រជាពលរដ្ឋ ឬកសិករដែលជាម្ចាស់ដើម នោះនឹងទិញបានតម្លៃទាបហើយលក់បានចំណេញខ្ពស់។ជាមួយគ្នានេះ លោកមិនលើកទឹកចិត្តឱ្យពីបន្តពីឈ្មួញនោះទេ ព្រោះបើទិបន្តពីឈ្មួញ នឹងមិនទទួលបានផលចំណេញនោះទេ។លោកពន្យល់ថា ជាក់ស្តែងនៅតាមតំបន់ដែលកំពុងអភិវឌ្ឍន៍ ដូចជា ព្រលានយន្តហោះថ្មី និងនៅតាមតំបន់ព្រែកជីកហ្វូណនជាដើម ប្រសិនបើទិញពីប្រជាពលរដ្ឋដែលម្ចាស់ដីដើម នោះនឹងបានតម្លៃល្អ ប្រសិនបើទិញពីឈ្មួញនឹងទិញបានតម្លៃខ្ពស់។ ឧទាហរណ៍ ប្រសិនបើទិញពីឈ្មួញតម្លៃ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើទិញម្ចាស់ដើម តម្លៃត្រឹម១០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។លោកបន្ថែមថា «អ៊ីចឹងការទិញលក់ដីធ្លីដែលនៅតំបន់អភិវឌ្ឍន៍ថ្មី នៅពេលដែលបងប្អូនចង់ទិញដី ដើម្បីលក់ចំណេញ នៅតំបន់អភិវឌ្ឍន៍ថ្មី គេមិនទិញឈ្មួញទេ គេទិញពីជនម្ចាស់ស្រុក»។បើចង់ដឹងថា ដីណាជាដីរបស់ប្រជាពលរដ្ឋម្ចាស់ស្រុក ដែលចង់លក់ អាចសាកសួរពីអាជ្ញាធរដែនដី នៅតំបន់នោះ ហើយបើប៉ះចំអ្នកដែលចង់លក់បន្ទាន់ នោះនឹងបានតម្លៃកាន់តែល្អ។ជាមួយគ្នានេះ លោកបានឱ្យដឹងថា ដីនៅក្បែរតំបន់អភិវឌ្ឍន៍ គឺជាតំបន់ដែលមានការទិញលក់ស្ទើរាល់ថ្ងៃ ដែលធ្វើឱ្យដី ឡើងថ្លៃជាប្រចាំ។សូមស្តាប់ការពន្យល់បន្ថែមរបស់ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង៖