អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការ របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

Wait 5 sec.

(ភ្នំពេញ)៖ អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង។ នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឲ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឲ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត។អង្គការសង្គមស៊ីវិលទាំងនោះរួមមាន៖១. អង្គការជនពិការខេត្តក្រចេះ២. អង្គការសម្ព័ន្ធសន្តិភាពកម្ពុជា៣. អង្គការកម្មវិធីខ្មែរជួយកុមារអនាថា និងអភិវឌ្ឍន៍៤. អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា៥. អង្គការគ្រួសារសន្តិភាព ​និងអភិវឌ្ឍន៍៦. អង្គការតំណាងជនពិការជួយខ្លួនស្រុកបាធាយ៧. អង្គការបញ្ញាមូលនិធិអប់រំនៅកម្ពុជា៨. អង្គការប្រឹក្សាយោបល់សង្គម៩. អង្គការភ្នំស្រី១០. អង្គការសាលាភាសាបរទេសជុំគ្រៀល១១. អង្គការស្នាក់នៅស្ម័គ្រចិត្តជួយបង្រៀន១២. អង្គការអភិវឌ្ឍន៍នារីខ្មែរ១៣. អង្គការអភិវឌ្ឍន៍សុខភាពគ្រួសារ១៤. សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា១៥. សហគមន៍កសិកម្ម និងអភិវឌ្ឍន៍ដើម្បីសន្តិភាព១៦. សហគមន៍សេដ្ឋកិច្ច និងអភិវឌ្ឍន៍ដើម្បីពង្រឹងជីវភាព១៧. អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម១៨. អង្គការ​​ Project Change International១៩. អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីអភិវឌ្ឍន៍២០. អង្គការក្រុមទ្រទ្រង់ភូមិ២១.​ អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា២២. អង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍២៣. អង្គការសហព័ន្ធអភិវឌ្ឍន៍ជនពិការស្រុកដងទង់២៤. អង្គការស្តារនិងអភិវឌ្ឍន៍ជីវភាពគ្រួសារកម្ពុជា២៥. អង្គការស្ពាន២៦. អង្គការអ្នកអភិវឌ្ឍន៍សហគមន៍២៧. សមាគមសហព័ន្ធស្វាយកម្ពុជា២៨. សមាគមសំណាងអភិវឌ្ឍន៍ជនបទ២៩. អង្គការ CRM InnerCHANGE៣០. អង្គការកិច្ចសហការដើម្បីកម្ពុជា៣១. អង្គការខេមរា៣២. អង្គការថែទាំកុមារកម្ពុជា៣៣. អង្គការនៃក្តីស្រឡាញ់តែមួយ៣៤. អង្គការពន្លឺកុមារ៣៥. អង្គការវេទិកាស្ត្រីនិងកុមារពិការខេត្តកំពត៣៦. អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍សុខភាព៣៧. អង្គការព្រែកទាល់ឈានឆ្ពោះទៅមុខ៣៨. សមាគមផ្ទះទឹកដូង៣៩. សមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ៤០. អង្គការមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍៤១. សមាគមនិស្សិតមុស្លិមកម្ពុជា៤២. សមាគមបុគ្គលិកសិក្សាខ្មែរ ខេត្តកោះកុង៤៣. សមាគមមនុស្សចាស់ភូមិ២ សង្កាត់ដងទង់ ខេត្តកោះកុង៤៤. សមាគមសម្ព័ន្ធយុជនមុស្លីមកម្ពុជា៤៥. សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ៤៦. សហគមន៍តំបន់ការពារធនធានធម្មជាតិព្រាំងចំការក្រោម៤៧. សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង៤៨. សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប៤៩. អង្គការសកម្មភាពដៃគូសម្រាប់អភិវឌ្ឍន៍ ខេត្តកោះកុង (PfDA)៥០. អង្គការតំណាងជនពិការខេត្តកោះកុង៥១. សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកោះកុង៥២.​ អង្គការផ្តល់ក្តីមេត្តានៅកម្ពុជាភីស៊ី (PC)៕