ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នាំយកអំណោយរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា និងនាយឧត្តមសេនីយ៍ ស ថេត ឧបត្ថម្ភជូនកម្លាំងឈរជើងនៅសមរភូមិមុខខេត្តព្រះវិហារ

Wait 5 sec.

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំប្រតិភូរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត នាំយកអំណោយរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនកងកម្លាំងឈរជើងនៅសមរភូមិមុខ ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ។អំណោយទាំងអស់នោះរួមមាន៖ ទឹកសុទ្ធ ៣០០កេស, ភេសជ្ជចម្រុះ ១០០កេស, ទឹកត្រី ២០០យួរ, ទឹកស៉ីអ៉ីវ ២០០យួរ, មីជាតិ ២០០កេស, សាច់ក្រក ២០០គីឡូក្រាម, ត្រីខ ៣០កេសធំ, អង្ករ ៥តោន និងថវិកាមួយចំនួនទៀត។ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកអភិសន្ដិបណ្ឌិត ស សុខា និងនាយឧត្តមសេនីយ៍ ស ថេត ជូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យរបស់កម្ពុជា ដោយក្ដីនឹករលឹកជាទីបំផុត។លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុត ជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត៕