សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ ប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធមានជ័យ ក្រុងព្រះវិហារ

Wait 5 sec.

(ព្រះវិហារ)៖ ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យជាច្រើន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ត្រូវបានលោក ហៀង ប៊ុនសេង និងក្រុមគ្រួសារនាំយកមកប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះ លោក ហៀង ប៊ុនសេង បានប្រគេនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។លោក ហៀង ប៊ុនសេង បានថ្លែងប្រគេនព្រះសង្ឃ ជម្រាបជូនលោកតា លោកយាយទៀតថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តែងយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិយើង។លោកថា ទោះជាសម្តេចទាំងទ្វេរមមាញឹក ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ តែសម្តេចលោកបានចាត់តំណាងនាំទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃតាមវត្តអារ៉ាមនានា មិនដែលខាននោះឡើយ។ជាក់ស្តែងនៅថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន តាមរយៈរូបលោកនិងក្រុមគ្រួសារ បាននាំទៀនព្រះវស្សា និងទេយ្យវត្ថុជាច្រើនមុខ ព្រមទាំងបច្ច័យចំនួន១០លានរៀល មកប្រគេនព្រះសង្ឃគង់ នៅវត្តព្រះពុទ្ធមានជ័យ នាពេលនេះ។លោកគ្រូចៅអធិការវត្តព្រះពុទ្ធមានជ័យ បានមានសង្ឃដីកា អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់តំណាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ បច្ច័យ មកប្រគេនព្រះសង្ឃនៅពេលនេះ។ ព្រះអង្គចៅអធិការវត្ត ក៏បានប្រគេនពរដល់សម្តេចទាំងទ្វេរ និងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមមានសុខភាពល្អ ដើម្បីដឹកនាំនាវាកម្ពុជា ឱ្យកាន់តែមានអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ម្យ៉ាងវិញទៀត សូមឧទ្ទិសមហាបុណ្យកុសល្យ ដល់ព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងព្រឹទ្ធមហាឧបាសក លីន គ្រី មហាឧបាសិកា ប៊ុន សុថា និងមហាឧបាសក ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ព្រមទាំងញាតិការទាំង៧សណ្តាន សូមអនុមោទនានូវមហាបុណ្យកុសលជ្រះថ្លានេះ សូមសោយសុខនូវសុខគតិសួគ៍អស់កាលជាអង្វែងតរៀងទៅ។សូមបញ្ជាក់ផងដែរថា ព្រះវិហារព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាលនេះ គឺផ្តួចផ្តើមកសាងដោយព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសិកា ប៊ុន សុថា មកដល់ពេលនេះព្រះវិហារព្រះពុទ្ធមានជ័យ បានបន្តកសាងដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងមហាឧបាសិកា ប៊ុន សាមលេន ធ្វើឱ្យសំណង់ព្រះវិហារលេចជាជារូបរាងប្រមាំណ៨០% និងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ៕