ឃាតកម្មសម្លាប់ជនជាតិចិន រួចយកសពទៅកប់ដីនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ជនសង្ស័យ៥នាក់ ត្រូវកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបានជាជនជាតិចិនដូចគ្នា

Wait 5 sec.

(ត្បូងឃ្មុំ)៖ ករណីឃាតកម្មប្រទះឃើញសពជនជាតិចិន កប់ក្នុងដីនៅស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ត្រូវកម្លាំងនគរបាលស្រាវជ្រាវបំបែកបានហើយ និងឈានដល់ការចាប់ខ្លួនជនជាតិចិន ដូចគ្នាចំនួន៥នាក់។ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រតិបត្តិការដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវជាមួយស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ។លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។លុះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៥០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ រួមមាន៖*១៖ ឈ្មោះ Le Shanzhe ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន*២៖ ឈ្មោះ Zhou Qing ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន*៣៖ ឈ្មោះ Fan Youping ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន*៤៖ ឈ្មោះ Lin Yi ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន*៥៖ ឈ្មោះ Yang Jiajie ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕