លោកបណ្ឌិត ឆេង គឹមឡុង៖ បើសិនជា ពលករខ្មែរចាកចេញពីប្រទេសថៃ ថៃនឹងខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ (Video inside)

Wait 5 sec.

(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ក្នុងនាមជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានចក្ខុអាស៊ី ដែលហៅកាត់ថា (AVI) បានលើកឡើងថា បើសិនជា ពលករខ្មែរចាកចេញពីប្រទេសថៃ ថៃនឹងខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខណៈកម្ពុជានឹងទទួលបានឱកាសមាសក្នុងបំពេញទីផ្សារកម្លាំងពលកម្មនៅក្នុងប្រទេស។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។បើតាមប្រធានវិទ្យាស្ថានចក្ខុអាស៊ី AVI បានបញ្ជាក់ថា នៅពេលខាងមុខពិភពលោកនេះនឹងមានការខ្វះខាតកម្លាំងពលកម្មយ៉ាងច្រើន ជាពិសេសពលកម្មជំនាញ តាមរយៈទំនោនេះបើសិនជារដ្ឋាភិបាលក្ដាប់ឱកាសនៃការវិលត្រឡប់របស់ពលករខ្មែរ ហើយពង្រឹងសមត្ថភាពពួកគាត់ តាមរយៈការបណ្ដុះបណ្ដាលជំនាញវិទ្យាជីវៈ និងជំនាញដែលមានតម្រូវការនាពេលខាងមុខទៀតនោះ នោះកម្ពុជា នឹងមានសក្ដានុពល ក្នុងការប្រកួតប្រជែងយកក្រុមហ៊ុនវិនិយោគជាច្រើនច្រើនថែមទៀត។ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖