(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹងស្ដីពី ការចូលរួមពិព័រណ៍ទេសចរណ៍ និងទេសចរណ៍អន្តរជាតិ លើកទី២៤ (The 24th International Tourism and Travel Exhibition - SITEV) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍អាល់ហ្សេរី (Algerian Exhibition Centre)។បើតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់បំផុតមួយនៃទីផ្សារអាល់ហ្សេរី ដែលអាចទាក់ទាញ ទីផ្សារទេសចរណ៍មកពី តំបន់មេឌីទែរ៉ានេ ដែលមានលក្ខណៈ B2B និង B2C ដោយមានការចូលរួមពីប្រតិបត្តិករ ទេសចរណ៍ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ អង្គការ និងស្ថាប័ននានាដែលសកម្មក្នុងវិស័យទេសចរណ៍ជា ច្រើនរូប ដើម្បីផ្សព្វផ្សាយពីការច្នៃប្រឌិត និងបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍រួមទាំងលើកកម្ពស់វិស័យ ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សាធារណជន សមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ នានា ដែលមានបំណងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ SITEV ខាងលើ ដើម្បីចាប់ឱកាសពង្រីកទំនាក់ទំនង ជាមួយដៃគូអាជីវកម្ម លើទីផ្សារអាល់ហ្សេរី សូមចូលទៅកាន់គេហទំព័រ៖ www.sitev.dz/en/home/៕