អ្នកមានរុញអ្នកក្រ​ឱ្យកា.ប់ព្រៃ យកដីលក់ឱ្យខ្លួនចាំទិញ ដី​ព្រៃរបស់​រដ្ឋ​រាប់​ពាន់​ហិ​កតា​នៅ​ស្រុក​កូន​មុំ​ កំពុង​រង​ការ​កា.ប់​ទន្ទ្រាន​រំលោ.ភ​យក​

Wait 5 sec.

ខេត្តរតនគិរី​ ៖​ ដី​ព្រៃរបស់​រដ្ឋ​រាប់​ពាន់​ហិ​កតា​ក្នុងស្រុក​កូន​មុំ​កំពុង​ត្រូវ​បាន​គេ​កាប់​ឈូសឆាយ​ដុត​យ៉ាង​រង្គំរង្គាលក្លាយ​ជា​​វាល​រហោស្ថាន ​ដើម្បី​ដាំ​ដំណាំ​រូបភាព​ជា​ចំការ​វឹល​ជុំ​ធ្វើ​ជា​កម្ម​សិទ្ធ​និង​បន្ត​ធ្លាក់​ដល់​ដៃ​អ្នកមាន​លុយ​និង​មាន​អំណាច​ដោយ​ពុំ​មានការ​អន្តរាគមន៍​បង្ក្រាប​ទប់ស្កាត់​ពី​ម​ន្រី្ត​ជំនាញ​និង​អាជ្ញាធរ​ឡើយ​។ ដី​ព្រៃរបស់​រដ្ឋ​ដែល​ប្រទះ​ឃើញ​កាប់​ដុត​បំផ្លាញ​រុករាន​យក​ធ្វើ​ជា​កម្ម​សិទ្ធ​នោះ​ស្ថិត​នៅ​ក្នុងភូមិ​កាំ​បាក់ ឃុំ​តឹ​ន ស្រុក​កូន​មុំ​ខេត្តរតនគិរី​ដែល​កំពុងធ្វើការ​កាប់​ដុត​និង​មួយ​ចំនួន​បាន​ដាំ​កៅស៊ូ​រួច​ខ្លះ​មួយ​ឆ្នាំ​ខ្លះ​ពីរ​ឆ្នាំ​និង​ដី​មួយ​ចំនួន​ទៀត​ឃើញ​កម្មករ​កំពុង​រៀប​ចំ​ដាំដំឡូង​មី​។ តាម​ប្រភព​ព័ត៌មាន​បាន​ខ្សឹប​បង្ហើប​ថា​ដី​ដែល​កាប់​ទន្ទ្រាន​បាន​ខ្លះ​ដាំ​កៅស៊ូ​ខ្លះ​ដាំ​ស្វាយចន្ទី​និង​ដំឡូង​មីនោះ ជា​របស់ លោក...