ទីក្រុងម៉ូស្គូ៖ បន្ទាប់ពីលេចឮព័ត៌មានយ៉ាងគគ្រឹកគគ្រេងថារុស្ស៊ីកំពុងជ្រើសរើសទាហានស៊ីឈ្នួលជាច្រើនម៉ឺននាក់ដើម្បីទៅជួយច្បាំងពួកគេនៅក្នុងសង្គ្រាមអ៊ុយក្រែន មានតាំងពីតំបន់អាហ្វ្រិក អាមេរិកឡាទីន មជ្ឈិមបូព៌ា រហូតដល់អាស៊ីអាគ្នេយ៍ អ្នកនាំពាក្យកម្ពុជាបញ្ជាក់ថារាជរដ្ឋាភិបាលមិនមានគោលនយោបាយអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនធ្វើជាទាហានស៊ីឈ្នួលដើម្បីចេញទៅធ្វើសង្គ្រាមនៅប្រទេសដទៃឡើយ។ ការថ្លែងដូច្នេះបន្ទាប់ពីសហភាពអឺរ៉ុបប្រចាំកម្ពុជាអះអាងថានៅក្នុងចំណោមទាហានស៊ីឈ្នួលទាំងនោះក៏មានពលរដ្ឋកម្ពុជាផងដែរ។ អ្នកនាំពាក្យកម្ពុជាថ្លែងថារាជរដ្ឋាភិបាលមិនមានគោលនយោបាយអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនទៅបម្រើការជាទាហានស៊ីឈ្នួលនៅបរទេសឡើយ ហើយក៏គ្មានសកម្មភាពជ្រើសរើសទាហានស៊ីឈ្នួលប្រភេទនេះត្រូវបានអនុញ្ញាតនោះដែរ។...