ទីក្រុងអង់ការ៉ា៖ បណ្ដាថ្នាក់ដឹកនាំរដ្ឋជាសមាជិកអង្គការណាតូរួមទាំងលោកដូណាល់ត្រាំផងដែរនឹងបញ្ជាក់អំពីការប្ដេជ្ញាពួតដៃគ្នាកាន់តែរឹងមាំនៅក្នុងសម្ព័ន្ធភាពនេះដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួនដូចដែលមានចែងនៅក្នុងមាត្រា៥នៃកិច្ចព្រមព្រៀង។ ការប្ដេជ្ញាចិត្តដូចខាងលើនេះនឹងប្រកាសឱ្យដឹងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលនឹងរៀបចំឡើងនៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី នាសប្ដាហ៍ក្រោយ។ នេះបើយោងតាមការសរសេររៀបរាប់ជាលាយលក្ខណ៍អក្សរដែលអនុម័តទទួលស្គាល់ដោយសមាជិកអង្គការនេះទាំងអស់។ ខ្លឹមសារនៃអត្ថបទនេះបានធ្លាក់ដល់ដៃរបស់អ្នកសារព័ត៌មាន។ រដ្ឋជាសមាជិកអង្គការណាតូក៏បានសន្យាផ្ដល់ជំនួយយោធាគិតជាទឹកប្រាក់៧០ពាន់លានអឺរ៉ូ (ស្មើនឹង៨០ពាន់លានដុល្លារអាមេរិក) សម្រាប់អ៊ុយក្រែននៅឆ្នាំ២០២៦...