​រុស្ស៊ី​វា.យ​​ដល់​ជាយ​​ក្រុង​​សំខាន់​​មួយ​នៃ​តំបន់​ដូញែត​ដែល​ពួក​គេ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ជា​យូរ​មក​ហើយ

Wait 5 sec.

ទី​ក្រុង​ម៉ូស្គូ៖ កង​ទ័ព​រុស្ស៊ី​កំពុង​សម្រួច​ទិស​ដៅ​ឆ្ពោះ​ទៅ​ទី​ក្រុង​​កូស្ទីយ៉ាន់​ទី​នីវ​កា (Kostiantynivka) ដែល​ជា​ទី​តាំង​ឈរជើង​ដ៏​រឹង​មាំ​របស់​អ៊ុយ​ក្រែន​នៅ​ភាគ​ខាង​កើត​។ រុស្ស៊ី​ចង់​បាន​ទី​នោះ​ជា​យូរ​មក​ហើយ​។ ទន្ទឹម​នឹង​នោះ បើ​គេ​ពិនិត្យ​មើល​ជា​រួម​នៅ​លើ​សមរ​ភូមិ​ប្រវែង​១២០០​គីឡូ​ម៉ែត្រ​នោះ​ គេ​ឃើញ​ថា​ចល​នា​វាយសម្រុក​ទៅ​មុខ​របស់​រុស្ស៊ី​ហាក់​ដូចជា​នៅ​ទ្រឹង​មួយ​កន្លែង​។ ​ភាគី​ទាំង​២​ប្រែ​ក្លាយ​សមរ​ភូមិ​ទៅ​ជា​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ទី​ក្រុង​វិញ​ម្ដង​។ ទាហាន​រុស្ស៊ី​ជា​កង​តូច​ៗ​កំពុង​ព្យាយាម​វាយ​ចូល​តំបន់​ខ្សែ​ក្រវាត់​ក្រុង​។...