អាមេរិក​វា.យ​ប្រ.ហារ​អ៊ីរ៉ង់​ជា​លក្ខណៈ​ព្រ.មា.ន​បន្ទាប់​ពី​កប៉ាល់​ដឹក​ទំនិញ​ត្រូវ​ដ្រូន​អ៊ីរ៉ង់​បា.ញ់​នៅ​ច្រក​ហ័រ​ម៉ូស

Wait 5 sec.

ទីក្រុង​តេ​អេ​រ៉ង់៖ យោធា​អាមេរិក​វាយ​ប្រហារ​អ៊ីរ៉ង់​ដើម្បីឆ្លើយ​តប​ទៅ​ករណី​ដែល​ដ្រូន​អ៊ីរ៉ង់​មួយ​គ្រឿង​វាយ​ប្រហារ​កប៉ាល់​ដឹក​ទំនិញ​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ ប្រទេស​ទាំង​២​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា​អ្នក​រំលោភ​លក្ខ​ខណ្ឌ​នៃ​បទឈប់​បាញ់​ដែល​បាន​ឯក​ភាព​គ្នា​កាល​ពី​សប្ដាហ៍​មុន​។ បញ្ជា​ការ​ដ្ឋាន​យោធា​កណ្ដាល​អាមេរិក​ថ្លែង​ថា​យន្ត​ហោះ​របស់​ខ្លួន​បាន​វាយ​ប្រហារ​ទី​តាំង​ស្តុក​ទុក​មីស៊ីល និង​ដ្រូន​របស់​អ៊ីរ៉ង់​ រួម​ទាំង​ទី​តាំង​ដាក់​រ៉ា​ដា​នៅ​តាម​មាត់​សមុទ្រ​ផង​ដែរ​។ ក្រោយ​មក យោធា​អាមេរិក​ផ្សព្វ​ផ្សាយ​វីឌីអូ​ពណ៌​ស​-ខ្មៅ​បង្ហាញ​ពី​រូប​ផ្ទុះ​អាវុធ​។ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ថ្លែង​ថា​ប្រតិ​បត្តិ​ការ​នេះ​បាន​បិទ​បញ្ចប់​ទៅ​វិញ​ហើយ​។ អ៊ីរ៉ង់​ថ្លែង​ថា​មីស៊ីល​មួយ​គ្រាប់​វាយ​ប្រហារ​តំបន់​ជុំ​វិញ​អ៊ូ​កប៉ាល់​នៅ​ស៊ីរីក...