ទីក្រុងវ៉ាស៊ីនតោន៖ យោធាអាមេរិកនឹងផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ប្រហារជីវិតទណ្ឌិតដែលជាជនប្រដាប់អាវុធម្នាក់ដែលបាញ់រះទៅលើហ្វូងមនុស្សបណ្ដាលឱ្យស្លាប់១៣នាក់នៅឯមូលដ្ឋានយោធាមួយកន្លែងកាលពីឆ្នាំ២០០៩។ ការប្រហារជីវិតជននេះនឹងធ្វើឡើងដោយក្រុមពេជ្ឈឃាតបាញ់កាំភ្លើងទៅលើជននេះវិញ។ នេះបើយោងតាមមន្ទីរបញ្ចកោណ។ បើដូច្នេះមែន វានឹងក្លាយជាព្រឹត្តិការណ៍មិនធម្មតាមួយនៅក្នុងប្រវត្តិសាស្ត្រនៃការប្រហារជីវិតអ្នកទោសនៅអាមេរិក។ ទណ្ឌិតឈ្មោះណាយដាល់ ហាសាន (Nidal Hasan)...