ត្រាំ​ថា​គាត់​អស់​ភាព​អត់​ធ្មត់​ជា​មួយ​អ៊ីរ៉ង់​ហើយ​ ហើយ​ក៏​មិន​បាន​ស្នើ​សុំ​ចិន​ឱ្យ​ជួយ​ដែរ

Wait 5 sec.

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ថ្លែង​ថា​លោក​អស់​ភាព​អត់​ធ្មត់​ត​ទៅ​ទៀត​ហើយ​ជា​មួយ​អ៊ីរ៉ង់​ និង​ថា​លោក​ស៊ី​ជីន​ពីង​ក៏​យល់​ស្រប​ដូច​លោក​ដែរ​ថា​អ៊ីរ៉ង់​ត្រូវ​តែ​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ លោក​ថ្លែង​បន្ត​ទៀត​ថា​កំពុង​ពិចារណា​លុប​ចោល​ទណ្ឌ​កម្ម​លើ​ក្រុម​ហ៊ុន​ប្រេង​របស់​ចិន​មួយ​ចំនួន​ដែល​នៅ​បន្ត​ទិញ​ប្រេង​ពី​អ៊ីរ៉ង់។ ប្រទេស​ចិន​ជា​អ្នក​ទិញ​ប្រេង​ឆៅ​របស់​អ៊ីរ៉ង់​ច្រើន​ជាង​គេ​។ ការ​ថ្លែង​របស់​លោក​ត្រាំ​ដូច​ខាង​លើ​នេះ​អាច​ឱ្យ​គេ​យល់​បាន​ថា​ប្រទេស​ចិន​មិន​ទាន់​សន្យា​ដោយ​ប្រាកដ​ប្រជា​ថា​ខ្លួន​នឹង​ប្រើ​ប្រាស់​ឥទ្ធិ​ពល​ដើម្បី​ឱ្យ​អ៊ីរ៉ង់​បញ្ចប់​សង្គ្រាម​ទេ​។ លោក​ត្រាំ​ថ្លែង​ថា​លោក​មិនបាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ចិន​ធ្វើ​អ្វី​មួយ​ជា​ប្រយោជន៍​សម្រាប់​អាមេរិក​ទេ​ព្រោះ​បើ​លោក​ធ្វើ​ដូច្នេះ ប្រាកដ​ជា​ត្រូវ​តប​ស្នង​ទៅ​គេ​វិញ​ជា​មិន​ខាន​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​លោក​ស៊ី​ជីន​ពីង​ប្ដេជ្ញា​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ​​ដែឬ​ទេ​។ លោក​ស៊ី​ជីន​ពីង​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទេ​ពាក់​ព័ន្ធ​នឹង​ការ​ពិភាក្សា​គ្នា​ជា​មួយ​លោក​ត្រាំ​អំពី​បញ្ហា​អ៊ីរ៉ង់។...