យន្ត​ហោះ​បួន​គ្រឿង​ដែល​ដឹក​ប្រជា​ជន​អ៊ុយ​ក្រែន​ជម្លៀស​ខ្លួន​ពី​ទី​ក្រុង​អូឡេស្គី​បាន​ចុះ​ចត​នៅ​បេឡារូស

Wait 5 sec.

ទី​ក្រុង​កៀវ៖ យន្ត​ហោះ​ចំនួន​បួន​គ្រឿង​ដែល​ដឹក​ប្រជា​ជន​អ៊ុយ​ក្រែន​ចេញ​ពី​ទី​ក្រុង​អូឡេស្គី​បាន​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​ហ្គោ​មែល (Gomel) ប្រទេស​បេឡារូស​នៅ​ថ្ងៃ​នេះ​។ ក្រុម​អ្នក​ដែល​ចង់​ជម្លៀស​ខ្លួន​ចេញ​ពី​ទី​ក្រុង​ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​រុស្ស៊ី និង​ដែល​ប្រឈម​នឹង​វិបត្តិ​ស្បៀង​អាហារ​ធ្ងន់​ធ្ងរ​នោះ​បាន​ធ្វើ​ដំណើរ​ដោយ​រថ​យន្ត​បឺស​កាត់​តាម​ជ្រោយ​ឧប​ទ្វីប​គ្រី​មៀ​ឆ្ពោះ​ទៅ​ទី​ក្រុង​របស់​រុស្ស៊ី​​ឈ្មោះ​អាណា​ប៉ា (Anapa)។ បន្ទាប់​មក​ ពួក​គេ​ឡើង​ជិះ​យន្ត​ហោះ​ទៅ​បេឡារូស​មួយ​ដំណាក់​កាល​ទៀត​ មុន​នឹង​វិល​ចូល​អ៊ុយ​ក្រែន​ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ច្រក​ព្រំ​ដែន​​បែល​តា...