ទីក្រុងសេអ៊ូល៖ ថ្ងៃនេះរដ្ឋអាជ្ញាកូរ៉េខាងត្បូងស្នើសុំឱ្យតុលាការផ្ដន្ទាទោសប្រហារជីវិតអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកយូនស៊ុកយូល ដែលជាមេគំនិតធំជាងគេនៅក្នុងការដាក់ប្រទេសនៅក្នុងគ្រាអាសន្ន និងប្រកាសច្បាប់អាជ្ញាសឹកកាលពីចុងឆ្នាំ២០២៤។ បន្ទាប់ពីតុលាការសាលាដំបូងសម្រេចផ្ដន្ទាទោសលោកយូនស៊ុកយូលដាក់ពន្ធនាគារអស់មួយជីវិតកាលពីខែកុម្ភៈ លោកក៏បានដាក់ពាក្យប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍។ សម្រាប់ពេលនេះ សាលាឧទ្ធរណ៍មិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេដើម្បីប្រកាសសេចក្ដីសម្រេចពាក់ព័ន្ធនឹងការប្ដឹងជំទាស់នោះ។ តុលាការរកឃើញថាលោកយូនបានចល័តកងទ័ព...