រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌសែនសុខបានប្រើវិធានការក្តៅដោយចុះរៀបចំសណ្តាប់ធ្នាប់រុះរើសសម្ភារៈផ្សេងៗនិងកាត់ស្លាកដែលរំលោភលើចិញ្ចើមផ្លូវបង្កឲ្យបាត់បង់សោភណភាពរាជធានីភ្នំពេញ និងស្ទះចរាចរណ៍នៅតាមដងផ្លូវ។ ការប្រើវិធានការរដ្ឋបាលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២៦នៅបណ្តោយ ផ្លូវលេខ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញបន្ទាប់ពីអាជ្ញាធរបានជូនដំណឹងឲ្យរុះរើហើយប្រជាពលរដ្ឋមួយចំនួនមិនស្ដាប់តាមការណែនាំ។...