បណ្ឌិត កៅ ថាច ចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមី និងស្ថានភាពការបង្កបង្កើនផលស្រូវរបស់បងប្អូនកងទ័ព

Wait 5 sec.

(ឧត្តរមានជ័យ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមី និងស្ថានភាពការផលិតស្រូវរបស់បងប្អូនដែលជាគ្រួសារកងទ័ពស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះ បណ្ឌិត កៅ ថាច ក៏បានឆ្លៀតពេលវេលា ចុះជួបផ្ទាល់ដល់ទីកន្លែងឃ្លាំងស្តុក និងបានសាកសួរពីស្ថានភាពទីផ្សារដំឡូងមី ការប្រមូលទិញ និងការផលិតពូជស្រូវចិនដែលបង្កាត់ថ្មី ព្រមទាំងស្រូវស្រង៉ែស្រាល ដែលជិតដល់ពេល ប្រមូលផលឆាប់ៗខាងមុននេះ។បន្ទាប់មកទៀត បណ្ឌិតប្រតិភូក៏បានអញ្ជើញទស្សនកិច្ចនៅទីតាំងចំការមួយកន្លែងពិនិត្យមើលសក្តានុពលនៃការដាំដុះដំណាំយុទ្ធសាស្ត្រមួយចំនួន ដូចជា ដួងក្រអូប ទុរេន សាវម៉ាវ តាង៉ែន ល្មើល ដែលកំពុងតែដាំដុះលើផ្ទៃដីប្រមាណ២ ពាន់ហិកតា ស្ថិតក្នុងស្រុកអន្លង់វែង ខេត្ត ឧត្ដរមានជ័យ ។ទន្ទឹមនោះ បណ្ឌិត កៅ ថាច បានបន្តចុះ ពិនិត្យមើលឃ្លាំងស្តុកទុកដំឡូងមីដ៏ធំមួយកន្លែងទៀត ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលកំពុងប្រមូលទិញ និងស្តុកទុកដំឡូងមី ក្នុងរង្វង់ ១៨៨ តោន។នៅក្នុងឱកាសនោះ ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដែលជាធនាគារបម្រើយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បណ្ឌិត កៅ ថាច បានអំពាវនាវដល់បងប្អូនជាម្ចាស់ឃ្លាំងស្តុកដំឡូងមីនៅខេត្តឧត្តរមានជ័យ និងព្រះវិហារត្រូវបង្កើនសមត្ថភាពប្រមូលទិញពីកន្លែងផ្សេងៗរបស់កសិករយកមកស្តុកទុកឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញឲ្យចរន្តទីផ្សារដំឡូងមីនៅតាមច្រកព្រំដែនមានសកម្មភាពកាន់តែសកម្មជាងមុន៕