កិច្ចសម្ភាសពិសេស៖ ១ឆ្នាំដំបូង តើអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក ទទួលបានបទពិសោធន៍ និងជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ?

Wait 5 sec.

(ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) គឺជាស្ថាប័នដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សា ក្រៅប្រព័ន្ធតុលាការ ហើយមានបេសកកម្មជួយកាត់បន្ថយនូវវិវាទ, លើកម្ពស់វប្បធម៌សន្តិភាពនិយម និងការយោគយល់គ្នា ដើម្បីបង្កបរិយាកាសសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងនាំមកនូវភាពសុខដុមរមនានៅក្នុងសង្គមជាតិ។អ.ដ.ក. បានចាប់ផ្ដើមទទួលរឿងក្ដីពីប្រជាពលរដ្ឋតាំងពីខែមីន​ា ឆ្នាំ២០២៤ និងបានដំណើរការដោះស្រាយចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្នគឺមានរយៈពេល១ឆ្នាំ។បើតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ អ.ដ.ក បានបញ្ជាក់ថា រឿងក្ដីចំនួន ១,១១៣ករណី ដែលអ.ដ.ក. ទទួលបាន និងបានដោះស្រាយចប់សព្វគ្រប់ចំនួន ៤៧៤ករណី។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបានមកទទួលសេវាដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាពី អ.ដ.ក. តែងបង្ហាញពីការសាទរ ពេញចិត្ត រីករាយចំពោះការសម្រេចរបស់អ.ដ.ក និងបានថ្លែងអំណរគុណចំពោះការផ្សះផ្សាយវិវាទរបស់ពួកគាត់ប្រកបដោយភាពវិជ្ជមានគួរជាទីមោទន។​តើ១ឆ្នាំដំបូង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ទទួលបានបទពិសោធន៍ និងជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ?សូមទស្សនាកិច្ចសម្ភាសរវាង កញ្ញា រួម ឆាដា និងលោក​ ជិន ម៉ាលីន ដូចតទៅ៖