ទីក្រុងញូយ៉ក៖ តម្លៃប្រេងឆៅតាមហាងឆេងអន្តរជាតិថ្ងៃនេះឡើងថ្លៃបន្ថែមទៀតបន្ទាប់ពីក្រុមអ្នកវិនិយោគខាងវិស័យនេះហាក់ខកចិត្តនឹងគម្រោងចរចាគ្នារវាងអាមេរិក និងអ៊ីរ៉ង់ដែលត្រូវលោកដូណាល់ត្រាំលុបចោលវិញ។ ប្រេងឆៅតាមហាងឆេងអឺរ៉ុប (Brent) ឡើងថ្លៃ២% មានន័យថាលក់ចេញ១០៦,៩៩ដុល្លារក្នុងមួយបារ៉ែល (១៥៩លីត្រ)។ ក្រៅពីនេះ ស្ថានភាពទិញ-លក់ភាគហ៊ុននៅផ្សារមូលប័ត្រនៅទ្វីបអាស៊ីហាក់ដូចជាមិនសូវមានបញ្ហាប៉ុន្មានឡើយ។...