តៃវ៉ាន់​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់​ចេញ​ពី​តំបន់​រង​គ្រោះ​ដោយ​ព្យុះ​ហ្វុង​វ៉ុង

Wait 5 sec.

ទី​ក្រុង​តៃប៉ិ៖ ខ្យល់​ព្យុះ​ហ្វុង​វ៉ុង​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​គ្រោះទឹក​ជំនន់​នៅ​កោះ​តៃវ៉ាន់​។ មនុស្ស​រាប់​ពាន់​នាក់​ជម្លៀស​ខ្លួន​ជា​បន្ទាន់​។ អាជ្ញា​ធរ​ជម្លៀស​មនុស្ស​​៨៣០០​នាក់​មុន​ពេល​ខ្យល់​ព្យុះ​បក់​ទៅ​ដល់​នៅ​ថ្ងៃ​ពុធ​នេះ​។ តំបន់​ភ្នំ​នៅ​ភាគ​ខាង​កើត​នឹង​ទទួល​បាន​របប​ទឹក​ភ្លៀង​យ៉ាង​ច្រើន​អនេក​ និង​ទឹក​ជំនន់​យ៉ាង​សម្បូរ​ហូរ​ហៀរ​។ នៅ​តំបន់​ខ្លះ​ទឹក​លិច​រហូត​ដល់​ត្រឹម​ក​ក៏​មាន​។ គេ​ឃើញ​ថា​ហាង​លក់​ទំនិញ និង​សាលា​រៀន​ត្រូវ​បិទ​ទ្វារ​ភាគ​ច្រើន​នៅ​តំបន់​ខាង​ត្បូង​។...