ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនប្រកាសថាលោកត្រៀមបញ្ជូនបេសកជនពិសេសទៅមជ្ឈិមបូព៌ានៅក្នុងពេលឆាប់ៗនេះដើម្បីចូលរួមចំណែកក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិក និងអ៊ីស្រាអែល។ លោកវ៉ាងយីបង្ហើបឱ្យដឹងអំពីគម្រោងនេះនៅក្នុងការសន្ទនាគ្នាជាមួយសមភាគីអារ៉ាប៊ីសាអូឌីត។ លោកថ្លែងថាប្រទេសចិនមិនចង់ឃើញជម្លោះដូចសព្វថ្ងៃនេះឡើយ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសចិន ចិនសូមជំរុញឱ្យគ្រប់ភាគីបញ្ឈប់ប្រតិបត្តិការយោធា, ចាប់ផ្ដើមសន្ទនាគ្នា, ចូលរួមតុចរចាកាន់តែឆាប់តាមដែលអាចធ្វើទៅបាន...